កិច្ចប្រជុំ​ជាមួយ​ការិយាល័យ​តាមដានការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ខាភិបាលនៃ​នាយកដ្ឋាន​តាមដានការអនុវត្តច្បាប់​

|

នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ និងឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ បាន​អញ្ជើញដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ការិយាល័យ​តាមដានការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ខាភិបាលនៃ​នាយកដ្ឋាន​តាមដានការអនុវត្តច្បាប់​ ដេីម្បី​ពង្រឹងតាមដាន​វឌ្ឍនភាព​ការងារ​​រក​ចំណុច​ខ្វះ​ខាត​ និង​បញ្ហា​ប្រឈម​របស់​ការិយាល័យ​ ហេីយ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ភ្លាមៗ​ផងដែរ ដោយមាន​ការចូលរួម​ពី​ ឯកឧត្តម ឡុក​ ស៊ីណា​ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​ ព្រមទាំង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​តាមដានការអនុវត្តច្បាប់ នាទីស្តីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង