គណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម វ៉ាន់ ឆាន ទីប្រឹក្សាក្រសួងអធិការកិច្ច
កាលរសៀលថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម វ៉ាន់ ឆាន ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤:២២នាទី រសៀល ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ន សពបានតម្កល់ទុកធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។