ពិធីសំណេះសំណាលជាមួយសិក្ខាកាមក្រសួងអធិការកិច្ចទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយសិក្ខាកាមក្រសួងអធិការកិច្ចទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានទាំងបី នាយករងខុទ្ទកាល័យ នាយកវិទ្យាស្ថានជាតិអធិការកិច្ច ប្រធាននាយកដ្ឋាន ព្រមទាំងសិក្ខាកាមដែលត្រូវទស្សនកិច្ចសិក្សា ចំនួន ២០រូប នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង