កិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់ក្នុងនាយកដ្ឋាន នារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។