កិច្ចប្រជុំបើកក្រុមការងារចុះធ្វើអធិការកិច្ចនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ
ព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកក្រុមការងារចុះធ្វើអធិការកិច្ចនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សេង សុសាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងតំណាងអង្គភាពក្រោមឱវាទក្រសួង សរុបចំនួន ៥៣ រូប។