កិច្ចប្រជុំនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលទ្ធផលការងាររបស់នាយកដ្ឋានប្រចាំខែធ្នូ ឆ្នាំ២០២៣ និងជជែកពិភាក្សាលើកផែនការ ស្នើសុំចុះធ្វើសវនកម្មលើបរិក្ខារ និងសម្ភាររបស់នាយកដ្ឋានទាំង១៤ និងវិទ្យាស្ថានជាតិអធិការកិច្ច ចំណុះក្រសួងអធិការកិច្ច សម្រាប់ឆ្នាំ២០២៤
ទីស្តីការក្រសួងអធិការកិច្ច៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលទ្ធផលការងាររបស់នាយកដ្ឋានប្រចាំខែធ្នូឆ្នាំ២០២៣ និងជជែកពិភាក្សាលើកផែនការ ស្នើសុំចុះធ្វើសវនកម្មលើបរិក្ខារ និងសម្ភារ របស់នាយកដ្ឋានទាំង១៤ និងវិទ្យាស្ថានជាតិអធិការកិច្ច ចំណុះក្រសួងអធិការកិច្ច សម្រាប់ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុក សុីហ្សាណា ប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការ។