កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងថ្នាក់របស់ក្រសួងអធិការកិច្ច
ទីស្តីការក្រសួងអធិការកិច្ច៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការដំឡើងឋានន្តរស័ក្តិ ថ្នាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារគណៈកម្មការ ដើម្បីពិនិត្យវាយតម្លៃមន្ត្រីរាជការក្រសួង ដែលត្រូវស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់។