គណៈប្រតិភូក្រសួងអធិការកិច្ចចុះពិនិត្យទីតាំងស្ថានីយ៍មូមទឹកនិងប្រឡាយទឹកព្រះគន្លង និងប្រឡាយទឹកព្រះស្នែង ដែលមានទីតាំងស្ថិតនៅ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចុះពិនិត្យទីតាំងស្ថានីយ៍មូមទឹកនិងប្រឡាយទឹកព្រះគន្លង និងប្រឡាយទឹកព្រះស្នែង ដែលមានទីតាំងស្ថិតនៅ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ លោកប្រធានអន្តវិស័យ ប្រធានមន្ទីរកសិកម្ម លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកស្នងការរងខេត្ត លោកអភិបាលរងស្រុកកំពង់ស្វាយ លោកមេឃុំកំពង់គោ និងកងកម្លាំងចម្រុះព្រមទាំងមានការចូលរួមពីប្រជាកសិករ ដើម្បីពិនិត្យស្ថានីយ៍បូមទឹក និងប្រឡាយទឹកទាំងពីរខ្សែដែលកំពង់មានការតវ៉ា។