ឯកឧត្ដម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយដំណើរបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយដំណើរបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយក្រុមការងារទី២នៃគណៈកម្មការចំពោះកិច្ច ដឹកនាំដោយឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចុះពង្រឹងការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធដែលឈរជើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

អត្ថបទទាក់ទង