ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

នៅរសៀលថ្ងៃច័ន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម​​ទីប្រឹក្សា​ក្រសួង​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ទាំងអស់ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង