កិច្ចប្រជុំពិនិត្យ ផែនការប្រតិបត្តិបន្ត និងកម្រងសំណួរលម្អិតករណីពាក្យស្នើសុំអន្តរាគមន៍ចុះបញ្ជីដីទំហំ១០២.៧៩ហិកតា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ហេង លឹមទ្រី

|

រសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ផែនការប្រតិបត្តិបន្ត និងកម្រងសំណួរលម្អិតករណីពាក្យស្នើសុំអន្តរាគមន៍ចុះបញ្ជីដីទំហំ ១០២.៧៩ហិកតា មានទីតាំងស្ថិតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាអង្គប្រជុំ នាទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង