ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច

|

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ – ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម លឹម ស ឯកឧត្តម ជៀម ស៊ីថល ទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ព្រមទាំងស្ដាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត សំណូមពរ និងបញ្ហាប្រឈម របស់មន្រ្ដីក្នុងនាយកដ្ឋាន ជាមូលដ្ឋានសម្រាប់ប្រមូលធាតុចូលនូវបញ្ហាទាំងអស់នោះ រួចហើយដាក់ចេញនូវវិធានការឱ្យអនុវត្តលើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងតាមផែនការយុទ្ធសាស្រ្ដទាំង៨ចំណុចរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីចូលរួមការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល មន្រ្ដីទាំងអស់ចូលរួមគិត ចូលរួមអនុវត្ត និងទទួលខុសត្រូវហើយយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចបន្ថែមទៀត និងខិតខំសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាតួនាទីភារកិច្ចចម្បង សម្រាប់ការចុះបំពេញការងារលើវិស័យអធិការកិច្ច។

អត្ថបទទាក់ទង