ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI)

សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន អនុប្រធានអនុគណៈកម្មការទី៦ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) ដឹកនាំដោយឯកឧត្តម Nemeth Zsolt ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាហុងគ្រី ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម Andres Pastrana ប្រធានអង្គការ IDC-CDI ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំផ្សេងៗទៀត នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។

អត្ថបទទាក់ទង