ឯកឧត្តមរដ្ឋលេខាធិការ សេង ម៉េងហុង អញ្ជើញទទួលយកសៀវភៅ នៅទីស្ដីការក្រសួងអធិការកិច្ច
ឯកឧត្តមរដ្ឋលេខាធិការ សេង ម៉េងហុង អញ្ជើញទទួលយកសៀវភៅ នៅទីស្ដីការក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញទទួលយកសៀវភៅដែលមានចំណងជើងថា (១) នាយករដ្ឋមន្រ្តី៣៧រូបនៃកម្ពុជា ចំនួន៣ក្បាល (២) កូនប្រុសច្បងនាយករដ្ឋមន្រ្តីដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ចំនួន២០០ក្បាល (៣) ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា ចំនួន២០០ក្បាល ពីឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងអធិការកិច្ច៕




