គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញចូលប្រជុំពិភាក្សាជាមួយ ឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

|

សាលាខេត្តបាត់ដំបង៖ រសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំសមាជិកចូលប្រជុំពិភាក្សាជាមួយ ឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លើករណីពាក្យបណ្តឹងរបស់ឈ្មោះ ហ្វាន់ ទី និងភរិយាឈ្មោះ ហេង មុយ ដែលបានស្នើសុំអន្តរាគមន៍ស៊ើបអង្កេតភាពមិនប្រក្រតី នៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ពាក់ព័ន្ធករណីទំនាស់ដីធ្លីមានទីតាំងស្ថិតនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់មក ក្រុមការងារក៏បានចុះទៅពិនិត្យដល់ទីតាំងដី៕

អត្ថបទទាក់ទង