ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យបណ្ដឹងតវ៉ា
ខេត្តកណ្ដាល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យបណ្ដឹងតវ៉ា ដោយមានការចូលរួមពីអនុប្រធាន សមាជិកគណៈប្រតិភូ អភិបាលរងខេត្ត មន្ទីរនិងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ។

















