ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ ដែលសម្រេចបាននូវសកម្មភាពសំខាន់ៗជាច្រើន និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាពិនិត្យលើការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ជាពិសេសការរៀបចំឯកសារទស្សនទានស្ដីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យកែសម្រួលរចនាសម្ព័ន្ធក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ ដោយបន្ថែមអនុក្រុមការងារទី៤ លើការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្ត្រឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ចឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។

រាជធានីភ្នំពេញ, ទីស្ដីការក្រសួង៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕

H.E. SOK Soken, Minister of Inspection, Chairman of the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy, presided over a meeting to review the one-year progress in 2025 of the three sub-working groups, which achieved a number of key activities, to promote the implementation of follow-up plans for 2026, and to examine the preparation of important legal and regulatory documents related to the inspection sector, particularly the preparation of the Concept Note on the drafting of the Law on Inspection. At the same time, H.E. Minister also provided guidance on restructuring the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy by adding a fourth sub-working group focusing on institutional capacity building and human resource development, with the aim of ensuring comprehensive and effective implementation of the strategy and further strengthening and improving the inspection system.

Phnom Penh, Ministry of Inspection, 31 December 2025

អត្ថបទទាក់ទង