ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច

រសៀលថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ចំនួន ១៨រូប នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង