កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនិងផ្សព្វផ្សាយប្រកាសស្តីពីក្រមសីលធម៌មន្ត្រីនៃក្រសួងអធិការកិច្ចរបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ
លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរក៏បានធ្វើការផ្សព្វផ្សាយនូវប្រកាស ស្តីពី ក្រមសីលធម៌មន្ត្រីនៃក្រសួងអធិការកិច្ច ព្រមទាំងបានរំលឹក និងណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំស្វែងយល់បន្ថែមអំពី «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តក្រចេះ។
ខេត្តក្រចេះ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៕





