ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំវិធាន និងនីតិវិធី ដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំវិធាន និងនីតិវិធី ដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការរៀបចំ ព្រមទាំងបានផ្ដល់មតិ និងធាតុចូលសំខាន់ៗ ដើម្បីបំពេញបន្ថែមលើការរៀបចំវិធាន និងនីតិវិធីនេះ ឱ្យកាន់តែមានភាពស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ណែនាំឱ្យបន្តពិនិត្យ និងកែសម្រួលខ្លឹមសារនៃវិធាន និងនីតិវិធីនេះឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងពន្លឿនការរៀបចំឱ្យបានឆាប់រហ័សនិងពេញលេញ ដើម្បីធានាបាននូវភាពច្បាស់លាស់ តម្លាភាព និងឆ្លើយតបបានយ៉ាងទាន់ពេលវេលាក្នុងការអនុវត្តការងារដោះស្រាយបណ្តឹងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review and discuss the progress on formulating rules and procedures for resolving complaints and appeals, with the participation of leaders and relevant officials at the Ministry. On that occasion, the leaders presented a detailed briefing on the preparation progress and provided key inputs and recommendations to refine these rules and procedures, ensuring they are in-depth, comprehensive, and highly effective in implementation.

H.E. Minister expressed his appreciation for the dedication of the leaders and relevant officials, while providing strategic guidance to thoroughly review and adjust these rules and procedures to ensure clarity, transparency, and timely response, thereby enhancing overall efficiency in handling complaint resolution.

Phnom Penh, September 11, 2026

អត្ថបទទាក់ទង