ក្រសួងអធិការកិច្ចនិងនិងមន្ទីរអធិការកិច្ចខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចសម្រាប់ឆ្នាំ ២០២៤
ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចសម្រាប់ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមស្នងការ ស្នងការង គ្រប់ផែន និងអធិការនៃអធិការដ្ឋានគ្រប់ក្រុង-ស្រុក នារសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។