ពិធីសំណេះសំណាលជាមួយសិក្ខាកាមក្រសួងអធិការកិច្ច ដែលទៅចូលរួមវគ្គបណ្តុះបណ្តាល នៅសាធារណរដ្ឋឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមក្រសួងអធិការកិច្ច ដែលទៅចូលរួមវគ្គបណ្តុះបណ្តាល រយៈពេលខ្លី នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
សិក្ខាកាមដែលត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលនេះ មានចំនួន ២០រូប ដឹកនាំដោយលោក អេង មូនីរិទ្ធ នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយសិក្សាលើវគ្គគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្រ្តីរាជការស៊ីវិល (Public Policy and Governance for Civil Servants) នៅ NCGG Mussoorie រដ្ឋ Uttarakhand ប្រទេសឥណ្ឌា។