ឯកឧត្ដម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួងអធិការកិច្ច ជួបសម្តែងការគួរសម និងពិសាអាហារសាមគ្គី ជាមួយ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងញូវដែលី នៃសាធារណឥណ្ឌា

|

នាថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានអញ្ជើញដឹកនាំប្រតិភូក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិសាអាហារសាមគ្គី ជាមួយ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងញូវដែលី នៃសាធារណឥណ្ឌា ក្នុងអំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣-២៤ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ ព្រមទាំងក្រុមការងារ។

អត្ថបទទាក់ទង