កម្មវិធីចុះស្ទង់មតិប្រជាពលរដ្ឋអំពីការយល់ដឹងលើច្បាប់ភូមិបាល ដើម្បីធ្វើការកែលម្អច្បាប់

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយប្រធាននាយកដ្ឋាននីតិកម្ម បានចុះរៀបចំកម្មវិធីចុះស្ទង់មតិប្រជាពលរដ្ឋអំពីការយល់ដឹងលើច្បាប់ភូមិបាល ដើម្បីធ្វើការកែលម្អច្បាប់ នៅសង្កាត់សួង ក្រុងសួង និងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក ហួត សុវណ្ណារិទ្ធ ប្រធានមន្ទីរទ.រ.ព.អខេត្តត្បូងឃ្មុំ លោក កែវ ឆេន ចៅសង្កាត់សួង ក្រុងសួង លោក អុិន ខេង មេឃុំជីគរ ស្រុកត្បូងឃ្មុំ លោក លោកស្រីជាក្រុមប្រឹក្សា ស្មៀន មន្រ្តីនគរបាលបុស្តិ៍ លោក លោកស្រី ប្រធាន អនុប្រធានក្រុមចំនួន៦ និងភូមិចំនួន៦ និងប្រជាពលរដ្ឋ ចូលរួមសម្ភាសន៍សរុបចំនួ ២១៧នាក់(ស្រី៩០នាក់)។

អត្ថបទទាក់ទង