កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ ដឹកនាំដោយ លោក នង បេឡាសម្បត្តិ
នាព្រឹក ថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក នង បេឡាសម្បត្តិ ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្តខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ច។