ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានបន្ដដំណើរទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដេីម្បីអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ខេត្តព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានបន្ដដំណើរទស្សនកិច្ចនៅប្រាសាទព្រះវិហារ ដេីម្បីអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការចូលរួមយ៉ាងសកម្មពីសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការជួយជ្រោមជ្រែងដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានដោយជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក (Quebec) ប្រទេសកាណាដា។



















