ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមួយគណៈប្រតិភូ ICAPP
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមួយគណៈប្រតិភូ ICAPP ក្រោមអធិបតីភាព ឯកឧត្តម Sodbaatar Yangug អគ្គលេខាធិការគណបក្សប្រជាជនម៉ុងហ្គោលី និងឯកឧត្តម Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាគណបក្សនយោបាយនានា នៅវិមាន Khanddorj ប្រទេសម៉ុងហ្គោលី។
ប្រទេសម៉ុងហ្គោលី៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, Member of the Central Committee of the Cambodian People’s Party (CPP), and Vice-Chairperson of the International Conference of Asian Political Parties (ICAPP) Youth Wing, attended a gala dinner with the ICAPP delegation under the presidency of H.E. Sodbaatar Yangug, Secretary General of the Mongolian People’s Party (MPP), and H.E. Chung Eui-yong, Chairperson of the ICAPP Standing Committee, with the participation of Excellencies and Lok Chumteavs who are senior leaders of various political parties, at the Khanddorj Residence, Mongolia.
Mongolia, 26 June 2026









