ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។

ពិធីជាប្រវត្តិសាស្ត្រនេះ ប្រារព្ធឡើងដើម្បីបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះច្បាប់កំពូលរបស់ជាតិ ព្រមទាំងបង្ហាញឱ្យឃើញពីស្មារតីរួមក្នុងការលើកកម្ពស់នីតិរដ្ឋ និងការការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦៕

—

Commemorating the 33rd Anniversary of “Constitution Day”

H.E. SOK Soken, Minister of Inspection, led a delegation from the Ministry of Inspection to lay a lotus-flower wreath in honor of the Constitution of the Kingdom of Cambodia on the occasion of the 33rd Anniversary of “Constitution Day” (September 24, 1993 – September 24, 2026) at the Constitution Monument, located on the park west of Independence Monument.

This historic event was observed to express profound gratitude toward the Supreme Law of the nation and to showcase a unified commitment to promoting the rule of law and safeguarding the Constitution of the Kingdom of Cambodia.

Phnom Penh, September 24, 2026

អត្ថបទទាក់ទង