ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរនៃការសម្ពោធសៀវភៅ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត”

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរនៃការសម្ពោធសៀវភៅ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត” ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា។

ពិធីសម្ពោធនេះ គឺជាការបើកទំព័រថ្មីមួយទៀតក្នុងការបង្ហាញពីការស្តារឡើងវិញនូវមរតកសិល្បៈបុរាណរបស់ជាតិដែលធ្លាប់បានបាត់បង់នាអតីតកាល តាមរយៈការបង្ហាញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត ដើម្បីដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យចូលរួមស្រឡាញ់ ជ្រោមជ្រែង និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរឱ្យកាន់តែគង់វង្សបន្ថែមទៀត។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕

—

H.E. SOK Soken, Minister of Inspection and Lok Chumteav CHAM Krasna, attended the celebration of the launch of the book titled “Re-Emergence: Loss and Rediscovery of the Sanctuary Murals in the Silva Pagoda,” held under the presidency of H.E. Dr. CHEA Serey, Governor of the National Bank of Cambodia, at the Preah Srey Icanavarman Museum of Economy and Money (SOSORO) of the National Bank of Cambodia.

This inauguration marks a new chapter in highlighting the restoration of the nation’s ancient artistic heritage that was once lost in the past. By showcasing the Sanctuary Murals in the Silva Pagoda, the initiative aims to inspire future generations to cherish, support, and preserve Khmer cultural heritage for long-term sustainability.

Phnom Penh, September 25, 2026

អត្ថបទទាក់ទង