ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ។
ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដ៏មហានក្ខត្តឫក្សនាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីកិត្យានុភាព តួនាទីស្នូល និងការជឿជាក់យ៉ាងមុតមាំពីសហគមន៍អន្តរជាតិមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាពិភពលោកដ៏ធំនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្រោមការដឹកនាំប្រកបចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍និយាយភាសាបារាំង។
គោលបំណងនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីជួបជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រួមជាមួយស្ថាប័នដៃគូនានា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជួយពង្រឹង សាមគ្គីភាព ការសន្ទនា និងភាពចម្រុះនៃវប្បធម៌ និងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនីផងដែរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the Opening Ceremony of the 20th Francophonie Summit 2026 under the theme “Reinvest in Peace for Shared Prosperity and Lasting Stability,” presided over by His Majesty Preah Bat Samdech Preah Boromneath NORODOM Sihamoni, King of the Kingdom of Cambodia, held in Phnom Penh.
This auspicious Opening Ceremony of the 20th Francophonie Summit 2026 marks a historic event reflecting the prestige, central role, and strong confidence of the international community in the Kingdom of Cambodia in hosting this major global forum under the highest royal presidency of His Majesty the King and the visionary and pragmatic leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, aimed at strengthening solidarity, cooperation, and sustainable development within the French-speaking community.
The objective of this summit is to convene Heads of State, Heads of Government, and high-level delegations from all 90 member states of the International Organization of La Francophonie, alongside partner institutions, to discuss international cooperation, multilateralism, and sustainable development, while helping to strengthen solidarity, dialogue, and cultural diversity, and demonstrating Cambodia’s increasingly active role within the Francophonie community.
Phnom Penh, November 15, 2026









