ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ ឆាន ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ និងឯកឧត្តម សូផាត យុត្តិធន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ ឯកឧត្តម គង់ សន្យា អគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើននាក់ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ ឆាន ទីប្រឹក្សាក្រសួងអធិការកិច្ច ដែលកំពុងសម្រាកព្យាបាលនៅអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសាកសួរអំពីអាការៈរោគរបស់ឯកឧត្តម វ៉ាន់ ឆាន ព្រមទាំងបានអរគុណចំពោះឯកឧត្តម និងក្រុមគ្រួសារដែលកន្លងមកបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិមាតុភូមិ រក្សាសន្តិភាពសង្គម និងបន្សល់ទុកស្នាដៃជាច្រើនជូនដល់ក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះថ្លែងអំណរគុណដល់ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យអាការៈរោគ និងព្យាបាលជំងឺជូនឯកឧត្តម វ៉ាន់ ឆាន ដែលបាននិងកំពុងសម្រាកព្យាបាលសុខភាពនៅអគារតេជោអភិវឌ្ឍន៍ មន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទទាក់ទង