សារលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃក្រសួងអធិការកិច្ច

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ របស់ក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃក្រសួងអធិការកិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ព្រមទាំងបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ចូលរួមសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើន ជូនក្រសួង កាលពីឆ្នាំ២០២៣កន្លងទៅ។

ជាពិសេសរួមចំណែកធ្វើឱ្យសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ចបានប្រព្រឹត្តទៅដោយរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ ដែលនេះជាភាពជោគជ័យរបស់យើងទាំងអស់គ្នា។

អត្ថបទទាក់ទង