ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តមបណ្ឌិត រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ – ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តមបណ្ឌិត រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ និងបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចការងារនេះ កម្ពុជា និងកុំមិនវែលដូមីនីក បានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
—
Phnom Penh, October 10, 2025 – By the high appointment of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, H.E. Sok Soken, Minister of Inspection, accompanied H.E. Dr. Roosevelt Skerrit, Prime Minister of the Commonwealth of Dominica, and his senior delegation upon their departure at Techo International Airport.
It should be noted that H.E. Dr. Roosevelt Skerrit’s three-day working visit to the Kingdom of Cambodia, from October 8 to 10, 2025, included courtesy meetings and work discussions with Samdech Akka Moha Sena Padei Techo Hun Sen, Acting Head of State of the Kingdom of Cambodia, and Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Through this visit, the Kingdom of Cambodia and the Commonwealth of Dominica agreed to strengthen and expand bilateral relations and cooperation between the two countries.









