ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ លើប្រធានបទ “កំណត់ហេតុ និងរបាយការណ៍អធិការកិច្ច”
ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ លើប្រធានបទ “កំណត់ហេតុ និងរបាយការណ៍អធិការកិច្ច” ដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលមន្ត្រីឱ្យយល់ដឹងពីបច្ចេកទេសនៃការចងក្រងទិន្នន័យ និងសិល្បៈនៃការសរសេររបាយការណ៍ឱ្យមានភាពសុក្រឹត និងតម្លាភាព ដើម្បីធានាថាគ្រប់លទ្ធផលអធិការកិច្ចត្រូវបានកត់ត្រាទុក និងឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង។
វគ្គបណ្តុះបណ្តាលដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ចនេះ មានការចូលរួមយ៉ាងសកម្ម និងផុសផុលពីសំណាក់មន្រ្តីរាជការមកពីបណ្តាក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅវិទ្យាស្ថានជាតិអធិការកិច្ច។
រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦៕






