ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក WANG FENG លោក តាំង ម៉េងឆុង សហនាយកវិទ្យាស្ថានខុងជឺ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក WANG FENG លោក តាំង ម៉េងឆុង សហនាយក វិទ្យាស្ថានខុងជឺ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានខុងជឺ និងក្រសួងអធិការកិច្ចពាក់ព័ន្ធជាមួយនឹងការបណ្តុះបណ្តាល ការផ្តល់អាហារូបករណ៍ ទស្សនកិច្ចសិក្សា និងបន្តដំណើរការថ្នាក់រៀនភាសាចិន នៅក្រសួងអធិការកិច្ច។